យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាលវៀតណាម នៅរសៀលថ្ងៃទី៦ ខែសីហានេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបកើនឡើងដល់ ៩នាក់ហើយ ។
បើតាមការអះអាងរបស់មន្ត្រីសុខាភិបាលវៀតណាម មានអ្នកស្លាប់ ១ករណីទៀត ដែលជាស្ត្រីមានវ័យ ៦៧ឆ្នាំ រស់នៅខេត្ត Quang Nam ដោយសារតែស្ត្រីរូបនេះ មានជំងឺទឹកនោមផ្អែមកម្រិត២ មេរោគនៅក្នុងឈាម ជំងឺខូចគ្រលៀន និងជំងឺផ្សេងទៀតជាដើម។ ដោយឡែកលោក Nguyen Truong Son អនុរដ្ឋមន្ត្រីសុខាភិបាល ក៏បានវាយតម្លៃថា៖ ករណីឆ្លង COVID-19 របស់វៀតណាម នឹងនៅតែកើនឡើង ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។
គួរបញ្ជាក់ថា នាពេលកន្លងមក រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានបញ្ជាក់ថា ខេត្តក្រុងយ៉ាងតិចចំនួន១០ មានករណីឆ្លង COVID-19 ដែលទាក់ទងនឹងទីក្រុងដាណាង។ ភាគច្រើននៃខេត្តក្រុងទាំងនេះ គឺស្ថិតនៅភាគខាងជើង ។ បច្ចុប្បន្នករណីអ្នកស្លាប់សរុបដោយសារ COVID-19 បានកើនឡើងដល់ចំនួន ៩នាក់ ខណះករណីឆ្លងបានកើនឡើងដល់ ៧១៧ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៨១នាក់៕SS